(ភ្នំពេញ)៖ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំលោក មូល វិរៈ ចៅសង្កាត់​ឬស្សីកែវ និងក្រុមយុវជន សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នាំយកអំណោយកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ទៅចែកជូន​ប្រជាពលរដ្ឋចាស់ជរាពិការភាពងាយរងគ្រោះ នៅសាលាសង្កាត់ឫស្សីកែវចំនួន២០គ្រួសារ ដែលមកពីបណ្ដាភូមិនានា ក្នុងសង្កាត់ឬស្សីកែវ រួមមានភូមិឃ្លាំងសាំងចំនួន៨គ្រួសារ ភូមិសាមគ្គី១គ្រួសារ ភូមិមិត្តភាពចំនួន១១គ្រួសារ សរុបស្មើ និង២០គ្រួសារ។

ប្រជាពលរដ្ឋ១គ្រួសារទទួលបាន៖អង្ករ ៣០គីឡូក្រាម ម៊ី១កេះ ត្រីខ១យួរស្មើ១០កំប៉ុង បំពង់ទឹកក្តៅ១ ឃីត១កញ្ចប់ មានមុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាចំនួន ៣០.០០០រៀលផងដែរ។ លោក ជា ពិសី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង២០គ្រួសារ ឲ្យខិតខំថែរក្សាសុខភាពឲ្យបានល្អ ហើយបើមានបញ្ហាជួបនឹងកង្វះខាត ជីវភាពសូមរាយការណ៍ជូន​មកលោកចៅសង្កាត់​ដើម្បីធ្វើការចុះ​ជួយជាបន្ទាន់ ហើយក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើង​ដោយប្រការណាមួយ​ជាយថាហេតុ៕