(ភ្នំពេញ)៖ ប្រទេសកម្ពុជាកំពុងចូលរួមជាមួយបណ្តាប្រទេសប្រមាណ ១៥០ទូទាំងពិភពលោក ប្រារព្ធទិវាស្បៀងអាហារពិភពលោក (WFD) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រោមប្រធានបទ៖ សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អបរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ។ នេះបើតាមសេចក្តីរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី១៤ ខែតុលានេះ។

ដោយអនុឡោម ទៅតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅទីទូលាយមួយកន្លែង ក្នុងខេត្តព្រៃវែង ហើយកំណត់អ្នកចូលរួមប្រមាណតែ៥០នាក់ប៉ុណ្ណោះ រួមមានតំណាងមកពីរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វ ផ្សាយ និងប្រជាកសិករ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិទាំងស្រុង៖