(សៀមរាប)៖ ពហុកីឡាដ្ឋាន SINGHA នៅតែបន្តនាំមកនូវ​ភាពភ្ញាក់ផ្អើល​ដល់អ្នកគាំទ្រកីឡាបាល់ទាត់  ដោយបានធ្វើដំណើរ​មកកាន់ខេត្ត​សៀមរាប​នៅដើមខែមេសានេះ សម្រាប់ការប្រកួតក្រប​ខ័ណ្ឌ English Premier League(EPL) រវាងក្រុម Chelsea និងក្រុម Aston Villa។

ពហុកីឡាដ្ឋាន SINGHA ថាជាកន្លែងដ៏ល្អបំផុត សម្រាប់ការទស្សនាការផ្សាយបន្តផ្ទាល់កីឡាបាល់ទាត់ ដូចកំពុងទស្សនាការប្រកួត English Premier League ពិតៗនៅលើអេក្រង់ដ៏ធំ ហើយនេះ​ជាលើកដំបូង សម្រាប់ខេត្តសៀមរាបជាមួយបទពិសោធន៍ពហុកីឡាដ្ឋាន SINGHA ដែលបានផ្តល់នូវភាពរំភើបរីករាយដល់អ្នកគាំទ្រកីឡាបាល់ទាត់ដោយបានទស្សនាការផ្សាយបន្តផ្ទាល់នេះ។

លោក កែវ សីហា អាយុ ២១ឆ្នាំ ជានិស្សិតសកលវិទ្យាល័យមួយនៅខេត្តសៀមរាប បានឲ្យដឹងថា «មិត្តភក្តិខ្ញុំនៅភ្នំពេញធ្លាប់ប្រាប់ខ្ញុំពី SINGHA STADIUM ហើយខ្ញុំតែងចង់ទៅចូលរួម។ ខ្ញុំពិតជារីករាយណាស់ដែលបានសម្រេចចិត្ត ធ្វើដំណើរមកកាន់ខេត្តសៀមរាប ហើយឥឡូវនេះ ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំអាចទទួលបាន នូវបទពិសោធន៍ដ៏រំភើបនេះ ដូចមិត្តភក្តិខ្ញុំនៅភ្នំពេញដែរ» ។

គួរបញ្ជាក់ថា មានអ្នកគាំទ្រការផ្សាយផ្ទាល់ SINGHA STADIUMជាច្រើនជាង១៧៥០នាក់ដែលបានទស្សនាការប្រកួតនេះ និងបានស្រែកហ៊ោកញ្ជៀវ គាំទ្រក្រុមដែលខ្លួនពេញចិត្ត។ ពិសេស អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចមានឱកាសឈ្នះរង្វាន់ធំពីកម្មវិធី ឆ្នោតផ្សងសំណាង ហើយរង្វាន់ជាច្រើនទៀតពីឆ្នោតកោស ពីស្រាបៀរ SINGHA ដូចជាអាវយឺត Chelsea កន្សែង មួក ព្រមទាំងបណ្តោងសោ ឆត្រ និងអាវ យឺត SINGHA ។ហើយកាន់តែគួរឲ្យរំភើបទៅទៀតនោះសម្រាប់ការប្រកួត EPL អ្នកគាំទ្រទាំងអស់បាន រីករាយនឹងការប្រគុំតន្ត្រីពិសេសពីតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា និងលោក នី រតនាផងដែរ៕