(ភ្នំពេញ)៖ ថ្លែងឲ្យដឹងនៅក្នុងកម្មវីធីសំណេះសំណាល និងចូលរួមអាហារសាមគ្គីមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា មកដល់ពេលនេះ គឺយើងបានបង្កើតមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួនពីរ ដើម្បីសម្រួលដល់ការស្នាក់នៅជូនពលករខ្មែរនៅកូរ៉េ។

លោក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដល់បណ្តាសមាគមពលករខ្មែរជាច្រើន ដែលកន្លងទៅបានខិតខំប្រឹងប្រែងជួយ និងគាំពាផ្តល់សេវាផ្សេងៗ ទៀតដល់ពលករខ្មែរ ដែលជួបប្រទះនូវបញ្ហាប្រឈមនានា រួមទាំងបញ្ហាផ្លូវច្បាប់ជាមួយបណ្តាស្ថានទូត ទីប្រឹក្សាការងារជាដើម ដើម្បីជួយដល់បងប្អូន ពលករខ្មែរ ដែលរស់នៅលើទឹកដីសាធារណរដ្ឋកូរ៉េ។

ការជួយជ្រោមជ្រែងនឹងដោះស្រាយលើបញ្ហានៃការស្នាក់នៅនេះ បានធ្វើឡើងក្រោយពីក្រុមការងារបស់ លោក ហ៊ុន ម៉ាណែត សិក្សាឃើញថា ពលករ ពលការិនី កំពុងជួបការលំបាកទាក់ទងនឹងការស្នាក់នៅ ក្រោយពេលដែលផ្លាស់ប្តូរការងារ។ លោក ហ៊ុន ម៉ាណែតថា ពលករ ពលការិនី គឺតែងជួបការលំបាកនៅពេលដែលផ្លាស់ប្តូរការងារ ហើយពិបាកនៅក្នុងការស្វែងរកន្លែងស្នាក់នៅ។

លោក ហ៊ុន ម៉ាណែត បន្តថាបច្ចុប្បន្ននេះក្រុមការងារកំពុងតែពិភាក្សា និងស្រាវជ្រាវដើម្បីបង្កើតមជ្ឈមណ្ឌល ៣បន្ថែមទៀត ក្នុងពេលឆាប់ៗនេះ៕

លោក ហ៊ុន ម៉ាណែត ប្រកាសបង្កើតមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួន...

លោក ហ៊ុន ម៉ាណែត ប្រកាសបង្កើតមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួនពីរ ដើម្បីសម្រួលដល់ការស្នាក់នៅជូនពលករខ្មែរនៅកូរ៉េ(ភ្នំពេញ)៖ ថ្លែងឲ្យដឹងនៅក្នុងកម្មវីធីសំណេះសំណាល និងចូលរួមអាហារសាមគ្គីមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា មកដល់ពេលនេះ គឺយើងបានបង្កើតមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួនពីរ ដើម្បីសម្រួលដល់ការស្នាក់នៅជូនពលករខ្មែរនៅកូរ៉េ។http://www.freshnewsasia.com/index.php/en/21601-2016-04-06-09-38-37.html

Posted by Fresh News on Wednesday, April 6, 2016