(ភ្នំពេញ)៖ ក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីគ្រឿងញៀន ដោយចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

លោកស្នងការបញ្ជាក់ថា ២ថ្ងៃនេះ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងមានដឹកនាំសំរបសំរួលលោក ពេញ ពិសិដ្ឋ ព្រះរាជ្ញអជ្ញាររង អមសាលាដំបូងខេត្ត បានការបង្រ្កាបករណីគ្រឿងញៀន ដោយបន្តយកជនសង្ស័យជាបន្តបន្ទាប់ ដែលស្ថិតនៅចំណុច សង្កាត់០២ -សង្កាត់០៣ និង សង្កាត់០៤ ក្រុង/ខេត្ដព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ជាជនជាតិចិន។

ជនសង្ស័យទាំង ៤នាក់នោះ រួមមាន៖

១៖ ឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ ៥៣ឆ្នាំ
២៖ ឈ្មោះ CHEN JING HUAI ភេទប្រុសអាយុ ៣៦ឆ្នាំ
៣៖ ឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ
៤៖ ឈ្មោះ LU JIAN MIN ភេទប្រុស អាយុ ៥១ឆ្នាំ។

វត្ថុតាងចាប់យករួមមានដូចខាងក្រោម៖

១៖ ប្រភេទថ្នាំញៀនមេតំហ្វេតាមមីនទឹកក (ICE) ចំនួន ៤៥កញ្ចប់ ទម្ងន់ ៣៣៦,២៥ក្រាម
២៖ ប្រភេទថ្នាំគ្រាប់សញ្ញា(WY ) ចំនួន ១៣៦១គ្រាប់ ទម្ងន់ ១៣៧,៤៦ក្រាម
៣៖ ប្រភេទថ្នាំញៀនកេតតាមីន (K) ចំនួន ១៦កញ្ចប់ ទម្ងន់ ១៤,៨៩ក្រាម
៤៖ ប្រភេទថ្នាំញៀនអ៉ិចស្តាស៉ី (MDMA) ចំនួន ៤កញ្ចប់ ទម្ងន់ ៣៣,៨៩ក្រាម
៥៖ ប្រភេទថ្នាំញៀនអ៉ិចស្តាស៉ី(MDMA) ចំនួន ១១០គ្រាប់ ទម្ងន់ ៣៤,៣៩ក្រាម
៦៖ ប្រភេទថ្នាំញៀនអ៉ិចស្តាស៉ី (MDMA) ចំនួន ៦ដប ទម្ងន់ ៣០៤,៧៥ក្រាម (ទាំងសំបក)
៧៖ ទូរសព្ទ័ដៃ ចំនួន ០៤គ្រឿង
៨៖ ជញ្ជីងថ្លឹងថ្នាំញៀន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើទាំអស់នេះ ត្រូវបានឃាត់ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីអនុវត្ដនីតិវិធីបន្ដ៕