(តាកែវ)៖ នៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ បាន ជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលជំនាញ និងពិនិត្យមើលការជួសជុលរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀម និងងាយស្រួលចេញប្រតិបត្តិការជួយអន្តរាគមន៍ករណីភ្លើងឆេះនៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោស្នងការ បានជួបសំណេះសំណាលជាមួយ លោក វរសេនីយ៍ត្រី ប៉ែន ហ៊ាង នាយផ្នែកនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះតំណាងលោកឧត្តមសេនីយ៍ឯក នេត វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ និងលោកវរសនីយ៍ទោ ប្រាក់ សុផាត ស្នងការរងហិរញ្ញកិច្ច និងភស្ភុភារតំណាងលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង និងជាស្នងការហិរញ្ញកិច្ច និងភស្តុភា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក នាង បញ្ញា តំណាងក្រុមហ៊ុន (K.N.N) ជាងជួសជុលរថយន្ត។

ក្រុមការងារ បានចុះត្រួតពិនិត្យជួសជុលរថយន្តជាក់ស្តែងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងនៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុង នៅ ខេត្ត តាកែវ ផងដែរ៕