(មណ្ឌលគិរី)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តមណ្ឌលគិរី។

សូមជម្រាបថា លោក ថង សាវុន អតីតអភិបាលខេត្តរតនគិរី ត្រូវបានតែតាំងជាអភិបាលខេត្តមណ្ឌលគិរី ជំនួសលោក ស្វាយ សំអ៊ាង ដែលផ្ទេរទៅកាន់អភិបាលខេត្តស្ទឹងត្រែង៕