(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណា បានឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ដើម្បីរួមចំណែកជួយសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រីស្នងការ ដែលបានឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លារ សម្រាប់កសាងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ដែលជាកន្លែងធ្វើការសមរម្យសម្រាប់កម្លាំងនគរបាលប៉ុស្តិ៍ ក្នុងការបម្រើប្រជាពលរដ្ឋតាមមូលដ្ឋានកាន់តែមានប្រសិទ្ធភាព៕