Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅរសៀលនេះ ក្រសួងទេសចរណ៍ រៀបចំពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យឆ្នាំថ្មី

06-04-2016 15:07

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងនេះ ជាច្រើនរូបទៀត នៅម៉ោង២៖៣០រសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីសូត្រមន្តលើករាសីទទួលទេវតាឆ្នាំថ្មី នៅទីស្តីការក្រសួងទេសចរណ៍។

ពិធីសូត្រមន្តលើករាសី ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញឧបទ្រពចង្រៃឆ្នាំចាស់ ហើយនាំពរជ័យសម្រាប់ឆ្នាំថ្មី។ ពិធីនោះផងដែរ ក៏មានរៀបចំ ពិធីសូត្រមន្ត និងវេប្រគេន តេយ្យទាន ដល់ព្រះសង្ឃ ព្រមទាំងមានការសម្តែង របាំ ជូនពរ និងរបាំត្រុដិ ដើម្បី អបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមបញ្ជាក់ថា ពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៦នេះ រយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៦ ក្នុងនោះថ្ងៃទី១ ជាថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី២ ជាថ្ងៃវណបត និងថ្ងៃទី៣ ជាថ្ងៃវរៈឡើងស័ក៕