(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំកាងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំនូវអត្ថបទដ៏មានសារៈសំខាន់មួយ មានចំណងជើងថា «សារៈប្រយោជន៍នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា»

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់ស្នួលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកិច្ចដំណើរការនៃការកែលម្អ ប្រព័ន្ធគ្រប់គ្រងថវិកាជាតិទាំងមូល ដើម្បីផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឍការ ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើសមិទ្ធកម្ម ឬលទ្ធផល និងវិមជ្ឈការដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់ថាសម្រេចឱ្យបាននៅឆ្នាំ ២០២៥៕

សូមអានអត្ថបទទាំងស្រុងដូចខាងក្រោម៖