(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៥៧៦,០៣០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៩,១៧៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៨,៥៥២នាក់ (ស្លាប់ ១៤២,៧១៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦៧៤,៨១៤នាក់ (ស្លាប់ ៣៩,៦៦០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៤៦,៣០៣នាក់ (ស្លាប់ ២៧,៤២២នាក់)
* ថៃ ឆ្លងចំនួន ១,៧២០,៩១៩នាក់ (ស្លាប់ ១៧,៧៥១នាក់)
* វៀតណាម ឆ្លងចំនួន ៨៤៣,២៨១នាក់ (ស្លាប់ ២០,៦៧០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៩,៨៤៨នាក់ (ស្លាប់ ១៨,១៦២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១២៩,២២៩នាក់ (ស្លាប់ ១៧២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៥,០៦៨នាក់ (ស្លាប់ ២,៥២៧នាក់)
* ទ្បាវ ឆ្លងចំនួន ២៨,៨៤៩នាក់ (ស្លាប់ ៣០នាក់)
* ព្រុយណេ ឆ្លងចំនួន ៩,១៦៧នាក់ (ស្លាប់ ៦៤នាក់)៕