(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥៨នាក់, ជាសះស្បើយ៥៤៦នាក់, ស្លាប់ចំនួន២១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៨លាន ៦៥ម៉ឺននាក់ ស្លាប់ជាង ៤លាន ៨៦ម៉ឺននាក់ និងជាសះស្បើយជាង ២១៥លាន ៨៥ម៉ឺននាក់!

៣៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋ គឺធានាភាពស៊ាំសហគមន៍ឱ្យរឹងមាំពិតប្រាកដ

៤៖ ថៃ៖ មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦០នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៥៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាលជាខ្សែក្រវាត់ទីមួយ ដើម្បីការពារអាយុជីវិតប្រជាជន

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១៧នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ សម្តេច ទៀ បាញ់៖ ការសម្រេចចិត្តរបស់សម្តេចតេជោ ចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយមិនខ្វល់ការរិះគន់ ជាកត្តាគន្លឹះនាំឱ្យជោគជ័យទាំងការចាក់វ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

៨៖ ទីភ្នាក់ងារ UN ខ្វះខាតថវិកា «១២០លានដុល្លារ» ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន

៩៖ សម្តេចក្រឡាហោម ស ខេង៖ ឆ្នាំនេះរាជរដ្ឋាភិបាល មិនរៀបចំបុណ្យអុំទូកនោះទេ

១០៖ អង្គការនានាជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី បរិច្ចាគវ៉ាក់សាំងបង្ការកូវីដ-១៩ «២០លានដូស» ដល់ COVAX ដើម្បីជួយសង្គ្រោះប្រទេសក្រីក្រ

១១៖ កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក, អ្នកជំនាញថា កេរ្តិ៍ឈ្មោះល្អនេះជួយទាក់ទាញទេសចរ ពេលបើកប្រទេសវិញ

១២៖ កិច្ចសន្ទនា-ចរចារវាងមេទ័ពចិន និងឥណ្ឌា ដើម្បីដកទ័ពចេញពីតំបន់ព្រំដែនរសើប «បញ្ចប់ទៅដោយភាពជាប់គាំង និងបរាជ័យ»

១៣៖ រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់

១៤៖ បណ្តាប្រទេសលោកខាងលិច ស្វាគមន៍ផែនការដកកងទ័ពបរទេសទាំងអស់ ចេញពីលីប៊ី

១៥៖ ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ «អាចធ្វើទៅបាន»

១៦៖ នូវែលសេឡង់ សម្រេចដាក់កាតព្វកិច្ចវ៉ាក់សាំងកូវីដ១៩ ចំពោះបុគ្គលិកសុខាភិបាលនិងគ្រូបង្រៀន

១៧៖ យោបល់ពីរចំណុចរបស់អ្នកវិភាគចៅចាក់ស្មុក ជូនទណ្ឌិត សម រង្ស៊ី

១៨៖ អ្នកកាសែតជើងចាស់កម្ពុជា ប៉ែន បូណា បង្ហាញចំណាប់អារម្មណ៍៦ចំណុច ពាក់ព័ន្ធការចុះផ្សាយខុសការពិតរបស់កាសែត The Guardian របស់ចក្រភពអង់គ្លេស

- ព័ត៌មាន Fresh News

១៖ Facebook ប្រកាសថានឹងព្យាយាម «រុញច្រាន» ក្មេងជំទង់ឱ្យឆ្ងាយពីមាតិកាដែលបង្កគ្រោះថ្នាក់

២៖ តើហេតុអ្វីបានជា Apple ឈប់ប្រើអក្សរ «S» ជាឈ្មោះ iPhone? តើ iPhone 13 ជា iPhone 12S មែនទេ?

៣៖ ៣ក្រុមបញ្ចប់ការប្រកួតលីគ រដូវកាលឆ្នាំ២០២១ ខណៈសូលទីឡូអង្គរ សល់ឱកាសតិចបំផុត

៤៖ Neymar៖ មិនដឹងថា តើនៅមានកម្លាំងផ្លូវចិត្តក្នុងការបន្តលេងបាល់ទៀតនោះទេ ក្រោយ Qatar 2022

៥៖ ក្រោយរឿង «Squid Game» ផ្ទុះការគាំទ្រ, ពេលនេះ Jung Ho Yeon រកចំណូល ពី Instagram រហូតដល់ជិត ១០ម៉ឺនដុល្លារ ត្រឹមការបង្ហោះរូបផ្សាយពាណិជ្ជកម្ម២ដង

៦៖ ម្ចាស់ផ្ទះអ៉ីតាលី ដណ្តើមបានចំណាត់ថ្នាក់លេខ៣ នៅ Nations League ពេលយកឈ្នះប៊ែលហ្សិក

៧៖ បារាំង ឈ្នះជើងឯកពាន Nations League 2021 នៅពេលផ្តួលអេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រ

៨៖ វី សុភ័ស សងសឹក ផល សុភ័ណ្ឌ បានសម្រេចលើសង្វៀន UBC ខណៈ ទូច ដេវីត ឈ្នះ សែត សារឹត ក្នុងជំនួបបើកឆាកគូដណ្ដើមប្រាក់លាន

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)