(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានផលិតវីដេអូមួយ ដែលមានរយៈពេលជាង១៨នាទី ដើម្បីអបអរសាទរខួបលើកទី៤២ឆ្នាំ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ ខែតុលា ១៩៧៩ -១០ តុលា ២០២១។

ក្នុងវីដេអូរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការវិត្តន៍បន្ដិចម្ដងៗ នៃការកកើតឡើងវិញនៃធនាគារជាតិនៃកម្ពុជា បន្ទាប់ពីត្រូវបានរបប ពល ពត បានវាយកំទេចចោលកាលពីឆ្នាំ១៩៧៥។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ជាថ្ងៃដែលធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នឹងត្រូវបានបោះផ្សាយប្រាក់រៀល និងដាក់ឲ្យប្រើប្រាស់ឡើងវិញ ក្នុងឆ្នាំ១៩៨០។

បច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការលើស្ទួយវិស័យសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ វិបត្តិសេដ្ឋកិច្ចពិភពលោកបានកើតឡើង ដោយបង្កដោយជំងឺកូវីដ១៩ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច គ្រប់វិស័យបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច តាមរយៈការបន្ធួរបន្ថយបទបញ្ញាតិ និងវិធានការគាំទ្រនានាជាបន្ដបន្ទាប់ផងដែរ៕

សូមទស្សនាវីដេអូនៃការអបអរសារទរខួប៤២ឆ្នាំ នៃការបង្កើតឡើងវិញ នៃធនាគារជាតិនៃកម្ពុជាខាងក្រោម៖