(ភ្នំពេញ)៖ ដូចយើងបានដឹងហើយថាអ្នកនយោបាយ សម រង្ស៉ី ជាអ្នកនយោបាយក្បត់ជាតិ នៅក្នុងខួរក្បាលមានតែមហិច្ចតាគំនុំសងសឹក និងបំផ្លិចបំផ្លាញកម្ពុជាតាមគ្រប់រូប ហើយរឿងរ៉ាវអាក្រក់ៗជាច្រើនដែលអ្នកទោស សម រង្ស៉ី បានធ្វើមកលើកម្ពុជា និងប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ក្រឡែត។

ទង្វើរបស់ទណ្ឌិត សម រង្ស៉ី ជាច្រើនដែលប្រជាជនពេញផ្ទៃកម្ពុជាបានដឹងរួមមាន៖ ការលក់ក្បាលដាច់ថ្លៃឲ្យបរទេសធ្វើតាមបង្គាប់បញ្ជាបរទេសដើម្បីបំផ្លិចបំផ្លាញកម្ពុជា និងរាស្រ្តខ្មែរ, ប្រមាថអង្គព្រះមហាក្សត្ររំលាយរាជបល្ល័ង, ញុះញង់ឲ្យបរទេសកាត់ផ្តាច់ជំនួយសម្លាប់ប្រជាជនខ្លួនឯង, ញុះញង់ឲ្យសហគមន៍អឺរ៉ុបកាត់ EBA សម្លាប់កម្មកររោងចក្ររាប់លាននាក់, ញុះញង់ឲ្យកងទ័ពងើបឡើងបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីបង្កឲ្យមានប្រវត្តិសាស្រ្តនៃសង្រ្គាមកម្ពុជាត្រឡប់មកវិញ រួមទាំងទង្វើបំផ្លាញឧត្តមប្រយោជន៍ខ្មែរជាច្រើនទៀត ដើម្បីបម្រើមហិច្ឆិតាសួនតួផ្ទាល់ខ្លួន និងបម្រើការសងសិកចំពោះគំនុំឪពុកដែលត្រូវបានកត់ត្រាជា “ជនក្បត់ជាតិ” របស់កម្ពុជា។ អពើបម្រើប្រយោជន៍បរទេស និងបំផ្លាញឧត្តមប្រយោជន៍ជាតិសាសន៍ឯង ត្រូវបានប្រវត្តិវិទូក្នុងសម័យទំនើបកត់ត្រាជា «ជនក្បត់ជាតិតឈាមពីឪពុក»

បន្ថែមពីនេះទណ្ឌិត សម រង្ស៉ី ក៏ជាអ្នកនយោបាយដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជាថា ជា «អ្នកនយោបាយចាញ់មិនដែលឈ្នះ»។ ប៉ុន្តែ នៅពេលនេះ ចៅចាក់ស្មុក មើលឃើញថា សម រង្ស៉ី កំពុងក្តាប់ឱកាសមាសក្នុងដៃ ដើម្បីធ្វើឲ្យអ្នកប្រវត្តិសាស្រ្តកត់ត្រាឈ្មោះគាត់ទុកបានល្អបន្តិច និងមានកិត្តិយសបន្តិចវិញបាន ប្រសិនបើគាត់អង់អាចក្លាហានហ៊ានធ្វើរឿងពីរយ៉ាង៖

ទី១៖ លះបង់សញ្ជាតិបារាំង និងឈប់ស៉ីនំប័ងបារាំង ដើម្បីបង្ហាញភាពស្មោះត្រង់ចំពោះប្រជាជាតិខ្មែរពីពេលឥឡូវនេះតទៅ។
ទី២៖ សម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ ដោយប្រើឱកាសមាសនាពេលនេះជាលេស ព្រោះបើបន្តជីវិតនយោបាយទៀត ក៏ឃើញច្បាស់ថា មិនអាចឈ្នះបានដដែល ហើយជាប់ឈ្មោះកាន់តែអាក្រក់ថា ជា «អ្នកនយោបាយក្បត់ជាតិចាញ់រហូតដល់ដង្ហើមចុងក្រោយនៃជីវិត» ប៉ុន្តែបើប្រើឱកាសមាសពេលនេះ ដើម្បីចូលនិវត្តន៍ពីនយោបាយ គឺអាចបិទបាំងបរាជ័យនៃជីវិតនយោបាយរបស់ខ្លួនគាត់ផង ហើយអ្នកគាំទ្រគាត់ ប្រាកដជាអាចយល់ថា ការចូលនិវត្តន៍នាពេលនេះ គឺដោយសារគាត់ឈានដល់អាយុ៧០ប្លាយ និងពុំមែនដោយសារគាត់ដឹកនាំក្រុមប្រឆាំង «ចាញ់មិនដែលឈ្នះ» នោះឡើយ។

បើគាត់មានភាពអង់អាចក្លាហានគ្រប់គ្រាន់ដើម្បីធ្វើរឿងទាំងពីរខាងលើនេះ គឺគាត់អាចទាក់ទាញចំណាប់អារម្មណ៍ជាថ្មីពីមហាជនទូទៅ និងពិភពលោក ហើយក៏អាចបន្សល់ទុកកេរ្តិ៍ឈ្មោះល្អខ្លះ និងប្រជាប្រិយភាពល្អខ្លះឲ្យកូនចៅជំនាន់ក្រោយរបស់គាត់ ខុសពី សម សារី ដែលជាឪពុកបន្សល់ទុកឈ្មោះក្បត់ជាតិ ឲ្យលំបាកវេទនាដល់គាត់ដែលជាកូនត្រូវស្ពាយឈ្មោះជា «កូនក្បត់ជាតិរបស់កម្ពុជា»

ដោយ៖ ចៅចាក់ស្មុក
ភ្នំពេញ, ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១