(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តហើយ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភា http://fna.asia/28bbb5a

២៖ សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំកំពូលជាតិ គឺដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច និងបញ្ចៀសការជ្រៀតជ្រែករបស់បរទេស http://fna.asia/e471d24

៣៖ សម្តេចតេជោ ហ៊ុន សែន គ្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញគ្រប់វិស័យ បើមិនផ្ទុះការឆ្លងជំងឺកូវីដ១៩ ក្រោយភ្ជុំបិណ្ឌ http://fna.asia/833311b

៤៖ ទីបំផុតតុលាការសម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ចំនួន២បទល្មើសទៀតគឺបទ «រួមគំនិតក្បត់» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយចេញថ្លែងការណ៍ជំរុញឱ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល http://fna.asia/055feab

៥៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល ប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ http://fna.asia/bfc4ae7

៦៖ ប្រមុខការទូតកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសអូស្រ្ដាលី ពិភាក្សាអំពីបញ្ហា «AUKUS» http://fna.asia/d692fca

៧៖ ជប៉ុនផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណង ជាង ៧០លានដុល្លារដល់កម្ពុជា http://fna.asia/e39be0e

៨៖ ទីបំផុតសារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មពីរាជរដ្ឋាភិបាលកម្ពុជា http://fna.asia/db9f774

៩៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប http://fna.asia/b2ddbcb

១០៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ និងការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងរាជធានីភ្នំពេញ រយៈពេល១សប្តាហ៍ http://fna.asia/f79612a