(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២០៣នាក់, ជាសះស្បើយ៥៤៧នាក់, ស្លាប់ចំនួន១៨នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៧លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៤លាន ៨៤ម៉ឺននាក់ និងជាសះស្បើយជាង ២១៤លាន ៦៣ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំកំពូលជាតិ គឺដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច និងបញ្ចៀសការជ្រៀតជ្រែករបស់បរទេស

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,៧០០នាក់ស្លាប់ក្នុង១ថ្ងៃ

៥៖ សម្តេចតេជោ ហ៊ុន សែន គ្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញគ្រប់វិស័យ បើមិនផ្ទុះការឆ្លងជំងឺកូវីដ១៩ ក្រោយភ្ជុំបិណ្ឌ

៦៖ ថៃ៖ មនុស្សជាង ១១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៧៖ សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញអ្នកប្រឆាំងស្លាប់ដោ យកូវីដ១៩ ព្រោះមិនបានចាក់វ៉ាក់សាំងទេ

៨៖ ប្រធានាធិបតីកោះតៃវ៉ាន់៖ «យើងមិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះឡើយ»

៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីយុត្តិធម៌ ជួបមន្ត្រីប្រទេសសាយប្រឹស ដើម្បីបញ្ចប់ការយល់ច្រឡំរឿងផ្សាយពីសញ្ជាតិរបស់សម្តេច .

១០៖ តួកគីស្នើទិញយន្តហោះចម្បាំង F-16 ចំនួន៤០គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន

១១៖ ខ្លឹមសារទាំងស្រុង៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ដែលគណៈរដ្ឋមន្រ្តីបានអនុម័តហើយ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភា (៣ទំព័រ)

១២៖ អាមេរិក និងចិនត្រូវតែគ្រប់គ្រង ការប្រកួតប្រជែងឲ្យបាន ព្រោះវាអាចនឹងនាំឲ្យសង្គ្រាមផ្ទុះឡើង, នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក

១៣៖ អង្គគណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន

១៤៖ ជប៉ុនបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ «១២០លានដូស» ពីក្រុមហ៊ុន Pfizer ទុកសម្រាប់ឆ្នាំ២០២២

១៥៖ ជប៉ុនផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណង ជាង ៧០លានដុល្លារដល់កម្ពុជា

១៦៖ ការសិក្សាថ្មីមួយរកឃើញថា កុមារ ១២ម៉ឺននាក់ នៅសហរដ្ឋអាមេរិក បាត់បង់ឪពុក-ម្ដាយ ដោយសារកូវីដ-១៩

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Google នឹងវិនិយោគ ១ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញការប្រើប្រាស់អ៉ីនធើណែតនៅអាហ្វ្រិក

២៖ Samsung និយាយថាប្រាក់ចំណេញត្រីមាសទី៣ ទំនងជាខ្ពស់បំផុត និងមិនធ្លាប់មានក្នុងរយៈពេល៣ ឆ្នាំចុងក្រោយ

៣៖ Twitter លក់ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទដៃ MoPub ក្នុងតម្លៃ ១,៥ពាន់លានដុល្លារ ជាប្រាក់សុទ្ធឱ្យក្រុមហ៊ុន AppLovin

៤៖ អ្នកចាត់ការ Steve Bruce បារម្ភខ្លាចបណ្តេញចេញ ក្រោយក្លិប Newcastle លក់ទៅឲ្យសេដ្ឋីអារ៉ាប់

៥៖ អង់គ្លេស នឹងមានអាជ្ញាកណ្តាលជាស្រ្តីដំបូង ពេលប៉ះអង់ដូរ៉ា ជម្រុះ World Cup 2022

៦៖ បារាំង ទម្លាក់ប៊ែលហ្សិក ឡើងទៅប៉ះអេស្ប៉ាញ ដណ្តើមពាន Nations League 2021

៧៖ កីឡាប្រដាល់សកល ស្នើក្រសួងអប់រំឲ្យជម្រើសជាតិចេញប្រកួតក្រៅ អំឡុងពេលបិទខ្ទប់ហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

៨៖ ត្រឹម ២០នាទីចុងម៉ោង ប្រេស៊ីលវាយបកឈ្នះវ៉េណេស៊ុយអេឡា ៣-១ វគ្គជម្រុះ World Cup 2022

៩៖ «Squid Game» ក្លាយជាភាពយន្ត មានការទស្សនាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ Netflix នៅគ្រប់ភាសាទាំងអស់

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)