Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌព្រែកព្នៅ និងប្រធានក្រុមប្រឹក្សា ដឹកនាំមន្ត្រីទាំងអស់ យកសំណាក់រកវីរូសកូវីដ-១៩ មុនចូលបម្រើការងារវិញ និងក្រោយឈប់សម្រាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

08-10-2021 19:53

(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីក្រោមឱវាទ របស់រដ្ឋបាលខណ្ឌទាំងអស់ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានរៀបចំយកសំណាករកវីរូសកូវីដ-១៩ ពីសំណាក់ក្រុមគ្រូពេទ្យ OD ខណ្ឌ ដើម្បីទប់ស្កាត់ និងឈានទៅកាត់ផ្ដាច់ឱ្យបានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ (ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ) ដែលស្ថិតក្រោមការដឹកនាំបញ្ជាប្រកបដោយកិត្តិបណ្ឌិត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

លោកអភិបាលខណ្ឌព្រែកព្នៅ សុខ សម្បត្តិ បញ្ជាក់ថា ការសម្រេចយកសំណាកថ្នាក់ដឹកនាំ និងមន្ត្រីរបស់រដ្ឋបាលខណ្ឌទាំងអស់នេះ គឺបានអនុវត្តឡើង ដើម្បីទប់ស្កាត់ និងឈានទៅកាត់ផ្ដាច់ឱ្យបានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ (ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ) មុនពេលចូលបម្រើការងារជាធម្មតាវិញ និងក្រោយពីឈប់សម្រាក ក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឆ្លើយតបតាមប្រសាសន៍ដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕