(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដារសង្កាត់ទាំងអស់ ចំនួន១០ ក្នុងមូលដ្ឋានខណ្ឌ ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចហើយ សូមអញ្ជើញទៅចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) នៅតាមទីតាំង ចំនួន៦កន្លែង ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

លោក ជា ពិសី បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ទី២ និងទី៣ ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចហើយ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) នៅសាលាបឋមសិក្សាសន្ធរមុក ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ ឫកន្ទុយសន្លឹកចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ ដែលមានអ្នកសម្របសម្រួលតាមរយៈលេខទូរស័ព្ទ 012 535 677 012 856 942 និងលេខ 011 824 211។

សម្រាប់ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) នៅសាលាបឋមសិក្សាអនុវត្ត ដែលមានអ្នកសម្របសម្រួលតាមរយៈលេខទូរស័ព្ទ 012 548 185 011 746 120 និងលេខ 012 832 210។

លោក ជា ពិសី បញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានសង្កាត់បឹកកក់ទី១ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) នៅតារាងបាល់ទាត់ព្រីមៀរ ផ្លូវ៣៤៧ ដែលមានអ្នកសម្របសម្រួលតាមរយៈលេខទូរស័ព្ទ 011 700 723 និងប្រជាពលរដ្ឋ រស់នៅមូលដ្ឋានសង្កាត់បឹងកក់ទី២ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) នៅសាលាបឋមសិក្សាទួលគោក ដែលមានអ្នកសម្របសម្រួលតាមរយៈលេខទូរស័ព្ទ 012 928 703។

លោកអភិបាលខណ្ឌទួលគោក បញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានសង្កាត់ផ្សារដើមគរ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) នៅសាលាបឋមសិក្សាមិត្តភាព ដែលមានអ្នកសម្របសម្រួលតាមរយៈលេខទូរស័ព្ទ 012 994 139 និងសម្រាប់ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានសង្កាត់បឹងសាឡាង សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ (ដូសជម្រុញ) នៅសាលាបឋមសិក្សាបឹងសាឡាង ដែលមានអ្នកសម្របសម្រួលតាមរយៈលេខទូរស័ព្ទ 077 825 421។

បន្ថែមពីនេះ លោក ជា ពិសី ក្នុងនាមរដ្ឋបាលខណ្ឌទួលគោក សូមក្រើនរម្លឹក និងអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើស្មារតីស្រលាញ់ជាតិ សហគមន៍ គ្រួសារ និងស្រលាញ់អាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នារាជធានីភ្នំពេញ ឱ្យបានឆាប់ៗខាងមុខ៕