(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៤១៦,៣៩៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៦,៨៨១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៤,៤៨៧នាក់ (ស្លាប់ ១៤២,៤៩៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦៣២,៨៨១នាក់ (ស្លាប់ ៣៨,៩៣៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣១៣,៧២៧នាក់ (ស្លាប់ ២៧,១១៣នាក់)
* ថៃ ឆ្លងចំនួន ១,៦៧៨,២៩៧នាក់ (ស្លាប់ ១៧,៤១៨នាក់)
* វៀតណាម ឆ្លងចំនួន ៨២៦,៨៣៧នាក់ (ស្លាប់ ២០,២២៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៤,០១៩នាក់ (ស្លាប់ ១៨,០៣៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១១៦,៨៦៤នាក់ (ស្លាប់ ១៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ១១៤,១៤៨នាក់ (ស្លាប់ ២,៤៤១នាក់)
* ទ្បាវ ឆ្លងចំនួន ២៦,៨៧៦នាក់ (ស្លាប់ ២៣នាក់)
* ព្រុយណេ ឆ្លងចំនួន ៨,២៦២នាក់ (ស្លាប់ ៦២នាក់)៕