(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមកម្លាំង និងសម្ភារៈដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិដែលអាចកើតមានឡើង បើពីបីមិនមានការគំរាមកំហែងក៏ដោយ។

ការណែនាំរបស់លោក វ៉ី សំណាង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំមន្ទីរជំនាញ អភិបាលស្រុកសំរោងទង បានអញ្ជើញចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានកំណត់ឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមឧបករណ៍ សម្ភារៈ សម្រាប់ជួយសង្គ្រោះឲ្យបានរួចរាល់ជាមុន។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់យល់ដឹងអំពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីទឹកជំនន់ទឹកភ្លៀង៕