(ភ្នំពេញ)៖ មនុស្សប្រុសស្រី២០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញក្របួចបាន រួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកក៦កញ្ចប់ និងសម្ភារសម្រាប់ជក់មួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក ប៉ាន សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃរាជអាវុធហត្ថរាជធានីភំ្នពេញ សហការជាមួយអាវុធខណ្ឌសែនសុខ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិទិ្ធ។

មុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានបង្ក្រាបបាននៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពេលបង្ក្រាបបានមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀននេះ ត្រូវបានអាវុធហត្ថក្រុងនាំខ្លួនទៅទីបញ្ជាការដ្ឋាន​ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

 

Posted by Fresh News Photo on Tuesday, April 5, 2016