(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៣៧៤,៥៧៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៦,២៧១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៣,០៩៤នាក់ (ស្លាប់ ១៤២,៤១៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦២២,៩១៧នាក់ (ស្លាប់ ៣៨,៨២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣០៣,៨៣៧នាក់ (ស្លាប់ ២៦,៩៨១នាក់)
* ថៃ ឆ្លងចំនួន ១,៦៦៧,០៩៧នាក់ (ស្លាប់ ១៧,៣០៥នាក់)
* វៀតណាម ឆ្លងចំនួន ៨២២,៦៨៧នាក់ (ស្លាប់ ២០,០៩៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៣,០២៥នាក់ (ស្លាប់ ១៧,៩៩៨នាក់)
* កម្ពុជា ឆ្លងចំនួន ១១៣,៩២៤នាក់ (ស្លាប់ ២,៤៣១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១១៣,៣៨១នាក់ (ស្លាប់ ១៣៣នាក់)
* ទ្បាវ ឆ្លងចំនួន ២៦,៤៦២នាក់ (ស្លាប់ ២៣នាក់)
* ព្រុយណេ ឆ្លងចំនួន ៨,១៥០នាក់ (ស្លាប់ ៦១នាក់)៕