(ភ្នំពេញ)៖ វេទិកាសន្តិភាពកម្ពុជា គាំទ្រទាំងស្រុងនូវ គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់ ។

គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគុទ្ទេសក៏សន្តិភាពនៃកម្ពុជា នាពេលនេះគឺជាការធានាបាននូវផ្លូវច្បាប់រឹងមាំសម្រាប់ស្ថេរភាពនយោបាយ អធិបតេយ្យភាព និងឯករាជ្យជាតិ របស់កម្ពុជា ដើម្បីជៀសវាងឲ្យបានដាច់ខាតនូវការជ្រៀតជ្រែកនយោបាយពីបរទេស តាមរយៈឥទ្ធិពលរបស់មេដឹកនាំនយោបាយដែលមានសញ្ជាត្តិពីរ ។ មិនតែប៉ុណ្ណោះ គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាពេលនេះ ក៏ជាការបណ្តុះនូវស្មារខ្មែរនិយម ជាតិនិយម និងសញ្ជាត្តិខ្មែរនិយម របស់ប្រជាពលរដ្ឋខ្មែរឲ្យកាន់តែមានតម្លៃខ្ពស់ជាអមតៈ ។

វេទិការសន្តិភាពកម្ពុជា (វ.ស.ក) ប្តេជ្ញាការអប់រំផ្សព្វផ្សាយឲ្យកូនខ្មែរជំនាន់ក្រោយខិតខំការពារមរត្តក សមិទ្ធិផល និងប្រវត្តិសាស្ត្រនៃកាកសាងសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ព្រមជាមួយនឹងការទប់ទល់ការជ្រៀតជ្រែកពីបរទេសគ្រប់រូបភាព ដែលសម្តេជោ ហ៊ុន សែន បានតស៊ូជម្នះយកឈ្នះ និងយកបានមកដោយលំបាក សម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ ។

វេទិកាសន្តិភាពកម្ពុជា (វ.ស.ក) ប្រឆាំងដាច់ខាតចំពោះពួកអ្នកនយោបាយអគតិ ដែលចេះតែលាបពណ៌ ប្រតិដ្ឋរឿងមិនពិត ភូតកុហក់បហរជាពលរដ្ឋ និងវង្វេងជាតិសាសន៍ខ្មែរខ្លួនឯង រួចប៉ុនប៉ងធ្វើឲ្យកម្ពុជាវឹកវរចលាចល អស្ថេរភាព បំណងនាំកម្ពុជាឲ្យវិលទៅរកការបែកបាក់សាជាថ្មីវិញនោះ ៕