(ភ្នំពេញ)៖ អគារខុនដូ ៣អគារ ជាមួយរចនាបទធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល​នៅកណ្ដាលរាជ​ធានីភ្នំពេញ គឺមាននៅ SKY TREE Condominium រួមផ្សំជាមួយផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកំសាន្ត សួនច្បារ អាងហែលទឹក ក្លឹបហាត់ប្រាណ ចំណតឧទ្ធម្ភាគចក្រ ព្រមទាំងកន្លែងកម្សាន្តសម្រាកកាយ មើលទេសភាព និងសម្រស់រាជធានី ដែលជាគម្រោងរបស់ក្រុមហ៊ុន J&L Property Development នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០១៦ នេះ។

គម្រោងអគារខុនដូនេះ មានអគារចំនួន៣ ដែលមានបន្ទប់គេងសរុបរហូតដល់ទៅ ១,១០៤ យ៉ូនីតបន្ទប់ ដែលមានប្រភេទបន្ទប់គេង ១, ២ និងបន្ទប់គេង៣ ហើយនឹងត្រូវដាក់លក់ទៅ​តាមដំណាក់កាល ហើយដំណើរការសាងសង់អាគារខុនដូនេះ នឹងត្រូវបញ្ចប់ក្នុងអំឡុងឆ្នាំ២០១៩ ឆាប់ៗនេះ។

គម្រោងខុនដូនេះ នឹងដាក់តាំងបង្ហាញនៅផ្សារទំនើប AEON និងសម្ពោធដាក់លក់ក្នុងពេលឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ការិយាល័យលក់នៅតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវ២៧៣ ឬអាចទាក់ទងតាមទូរស័ព្ទ ០២៣ ៩០១ ៦៨៨ / ០១២ ៥៣០ ១៧០ ឬចូលវេបសាយ៖ http://jl-property.com ឬ Facebook: Skytree 32 ៕