(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២២១នាក់, អ្នកជំងឺចំនួន៤៤៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៣នាក់។

គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៣,៩២៤នាក់, អ្នកជាសះស្បើយសរុបចំនួន១០៥,៧៩៣នាក់, ស្លាប់សរុបចំនួន២,៤៣១នាក់៕