(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញផ្សាយវីដេអូស្ដីពី នីតិវិធីស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍នៅកម្ពុជា។

ក្នុងវីដេអូរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ស្ដង់ដានេះត្រូវបានរៀបចំជា៦ចំណុច រួមមាន៖

១៖ ការរៀបចំយន្តការអនុវតុ្ត ការតាមដាន និងការត្រួតពិនិត្យរបស់អាជីវកម្ម

២៖ ការរៀបចំសុវត្ថិភាពអនាម័យទីតាំងចំណតនាវា ឬកាណូតទេសចរណ៍

៣៖ ការរៀបចំសុវត្ថិភាពអនាម័យបញ្ជរលក់សំបុត្រ

៤៖ ការរៀបចំសុវត្ថិភាពអនាម័យក្នុងនាវា ឬកាណូតទេសចរណ៍

៥៖ ការរៀបចំសុវត្ថិភាពសម្រាប់ទេសចរ និងអ្នកដំណើរ

៦៖ ការរៀបចំសុវត្ថិភាពសម្រាប់បុគ្គលិកផ្ដល់សេវាកម្ម។

សូមទស្សនាវីដេអូដូចខាងក្រោម៖