(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លូនជនជាតិវៀតណាម ៥នាក់ ខណៈកំពុងជិះម៉ូតូលួចឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នេះ។

លោកឧត្តមសេនីយទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «ជនជាតិវៀតណាមទាំង៥នាក់ខាងលើ នឹងបណ្ដេញចេញពីកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងមធ្យោបាយធ្វើដំណើរផងដែរ»

ចំពោះការហូរចូល និងលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយគ្មានច្បាប់ទម្លាប់របស់ជនជាតិវៀតណាមខាងលើនេះប្រជាពលរដ្ឋតាមរយៈ អង្គភាពព័ត៌មាន Fresh News បានអំពាវនាវដល់សមត្ថកិច្ច នៅតាមព្រំដែនរួមមាន នគរបាលព្រំដែន ទាហានព្រំដែននិងប៉ុស្តិ៍ច្រក អន្តរជាតិឲ្យមានការត្រូតពិនិត្យយ៉ាងតឹងរឹងផង ពីព្រោះថា ប្រទេស២ផ្សេងគ្នាទេ ហេតុអ្វីបានជាមានលួចឆ្លងដែននិងមធ្យោបាយធ្វើដំណើរ ចូលយ៉ាងនេះ៕

Posted by Sheet on Tuesday, April 5, 2016