(ភ្នំពេញ)៖ Fresh News TV មានសេចក្តីសោមនស្សរីករាយជម្រាបជូនដល់អស់លោក លោកស្រី ម្ចាស់ក្រុមហ៊ុន និងអង្គការនានាថា យើងខ្ញុំមានទទួលផ្សាយផ្ទាល់ នូវកម្មវិធីសិក្ខាសាលា សម្ពោធក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន សម្ពោធផលិតផលថ្មី និងកម្មវិធីផ្សេងៗ ជាច្រើនទៀត ជាមួយការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ក្នុងពេលចាប់ផ្តើមដំណើរជាលើកដំបូងនេះ។

បណ្តាក្រុមហ៊ុន អង្គការដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលជាដើម តែងចង់ឲ្យកម្មវិធីសម្ពោធក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន... សម្ពោធផលិតផលថ្មី និងការធ្វើសិក្ខាសាលានានា បានផ្សាយទៅដល់ដៃប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេស តែពួកគេត្រូវជួបឧបសគ្គ ឬខ្វះលទ្ធភាព ក្នុងការផ្សព្វផ្សាយជាមួយបណ្តាញទូរទស្សន៍នានា ដែលមានតម្លៃថ្លៃ។ បញ្ហាទាំងអស់នេះ បានក្លាយទៅជា ឧបសគ្គធ្វើឲ្យកម្មវិធីសម្ពោធ ឬសិក្ខាសាលាទាំងអស់នោះ មិនអាចចែករំលែកទៅដល់ប្រជាពលរដ្ឋខ្មែរ ឲ្យទូលំទូលាយនោះឡើយ។

ដោយមើលឃើញពីឧបសគ្គទាំងអស់នេះ និងការចូលរួមចំណែកក្នុងនាំយកនូវព្រឹត្តិការណ៍ ក៏ដូចជាសិក្ខាសាលាផ្តល់នូវចំណេះដឹង ដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានកាន់តែទូលំទូលាយ Fresh News TV ដែលជាផ្នែកមួយ នៃអង្គភាពព័ត៌មាន Fresh News បានស្រាវ ជ្រាវរកឃើញបច្ចេកវិទ្យាថ្មីចុងក្រោយ ក្នុងការផ្សាយផ្ទាល់កម្មវិធីទាំងអស់នេះ (LIVE) ឲ្យទៅដល់ដៃរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ឲ្យតែពួកគេមានប្រព័ន្ធអ៉ីនធើណេត។

បច្ចេកវិទ្យាថ្មីនេះ យើងអាចផ្សាយកម្មវិធីទាំងមូលឲ្យអ្នកចូលរួមក្នុងកម្មវិធីផ្ទាល់ អាចទស្សនាឃើញសកម្មភាពនានាតាម Projector ក៏ដូចជា Screen LCD ដែលមានទំហំធំៗ។ ជាពិសេសយើងអាចផ្សាយផ្ទាល់កម្មវិធីទាំងនេះ តាមប្រព័ន្ធអនឡាញ ដូចដែលធ្លាប់បានផ្សាយផ្ទាល់កម្មវិធី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានាពេលកន្លងមក។

ការផ្សាយតាមប្រព័ន្ធអនឡាញនេះ ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង ដែលកំពុងប្រើកម្មវិធីផ្តល់ព័ត៌មានរបស់ Fresh News (Fresh News App) ដែលមានជាងកន្លះលាននាក់ នឹងអាចទស្សនាព្រឹត្តិការណ៍សម្ពោធក្រុមហ៊ុន សម្ពោធសណ្ឋាគារ ភោជនីយដ្ឋាន ឬផលិតផលថ្មី ក៏ដូចជាសិក្ខាសាលា របស់លោកអ្នក បាននៅគ្រប់ទីកន្លែងតាមទូរស័ព្ទស្មាតហ្វូន iPhone, Samsung, Huwei... iPad Tablet Desktop Laptop...។

បន្ថែមពីលើនេះ យើងក៏នឹងផ្សាយកម្មវិធីរបស់អស់លោកអ្នកទៅលើទំព័រ Facebook របស់អង្គភាពព័ត៌មាន Fresh News ដែលមានអ្នកចុច Like ជិតកន្លះលាននាក់ ហើយក៏នឹងផ្សាយទៅតាមគេហទំព័រ Youtube ផងដែរ។ ជាពិសេសជាមួយបច្ចេកវិទ្យាចុងក្រោយនេះ យើងអាចផ្សាយកម្មវិធី របស់លោកអ្នកជាមួយរូបភាពកម្រិត HD ច្បាស់ត្រជាក់ភ្នែក ហើយក៏អាចដាក់បន្ថែមនូវ Graphic ដូចជា Logo Banner និង Tittle ជាដើម។ ការផ្សាយផ្ទាល់នូវកម្មវិធីរបស់អស់លោកអ្នក យើងខ្ញុំមានជំនឿយ៉ាងមុតមាំកម្មវិធីរបស់អស់លោកអ្នក នឹងបានទៅដល់ប្រជាពលរដ្ឋទាំងក្នុង និង ក្រៅប្រទេសលើសពីកន្លះលាននាក់។

កាន់តែពិសេសថែមទៀតនោះ ការផ្សាយផ្ទាល់ជាមួយ Fresh News TV ដែលចាប់ផ្តើមដំណើរការលើកដំបូងនេះ លោកអ្នកនឹងទទួលបានការបញ្ចុះ តម្លៃរហូតដល់ ៥០ភាគរយ។ លោកអ្នកអាចទាក់ទងការផ្សាយផ្ទាល់នេះ ជាមួយទូរស័ព្ទលេខ៖ 096 3777 959/ 077 93 93 53៕