(ក្រចេះ)៖ គណៈបញ្ជាការឯកភាពក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលខេត្តក្រចេះ ដឹកនាំសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែង ដែលមានយីហោ «អាហារដ្ឋាន និង KTV ពេញចិត្ត» ដែលបើកអាជីវកម្មល្មើសនឹងវិធានការរដ្ឋបាល ដោយឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន២១នាក់។

ប្រតិបត្តការនេះបានធ្វើឡើងនៅវេលារំលងអាធ្រា្រតឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

យោងតាមរបាយការណ៍រដ្ឋបាលក្រុងក្រចេះ បានបញ្ជាក់ថា ក្នុងប្រ្តិបត្តការនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន២១នាក់ ក្នុងនោះស្រ្តីចំនួន៧នាក់។

ដោយដក់ហួតវត្ថុតាងរួមមាន៖ ម៉ូតចំនួន១០គ្រឿង, ទូរស័ព្វចំនួន២៣គ្រឿង, ក្បាល DVR ចំនួន២គ្រឿង, ខ្សែ HDMI ចំនួន ២ខ្សែ, និងទូរទស្សន៍ (ម៉ូនីទ័រ) ចំនួន១គ្រឿង។

បច្ចប្បន្ន មនុស្សចំនួន២១នាក់ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធីច្បាប់៕