(សៀមរាប)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌ១១នេះ អ្នកឧកញ៉ា សៀង ណាំ និងភរិយា ព្រមទាំងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងក្រុមការងារ បានរួមគ្នាប្រគេនទេយ្យទាន ចំពោះ ព្រះសង្ឃចំនួន ៤១វត្ត ដែលក្នុងនោះ ២១វត្ត ស្ថិតនៅក្រុងសៀមរាប និង ២០វត្តនៅស្រុកក្រឡាញ់។

សម្រាប់ទេយ្យទាន ដែលបានប្រគេន ចំពោះ ព្រះសង្ឃដែលនិមន្តមកពី ៤១វត្តនេះ គឺក្នុងមួយវត្តៗទទួលបាន អង្ករ ៣បាវ ស្មើនឹង ១៥០គីឡូក្រាម, មីចំនួន ៦កេសតូច, ទឹកបរិសុទ្ធ ១កេស, ស្ករសរ ១០គីឡូក្រាម, ទឹកស៊ីអ៊ីវ ៣យួរ, ទឹកត្រី ២យួរ, ត្រីខ ១កេស, ទឹកដោះគោ ២៤កំប៉ុង, និងថវិកា ចំនួន ៧០ម៉ឺនរៀល ក្នុងមួយវត្តៗ៕