(បាត់ដំបង)៖ លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានបានក្រុមការកាងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសង្កែ បានចាត់តំណាង និងសហការជាមួយសប្បុរសជនក្នុង និងក្រៅប្រទេសយកទៅចែកជូនពួកគាត់ ខណ:ពេលជំងឺកូវីដ១៩កំពុងវាយលុកខ្លាំង នៅតាមសហគមន៍ និងកន្លែងមួយចំនួនត្រូវបានបិទខ្ទប់កន្លងមក។

ក្នុងពិធីចែកអំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ នៅទីតាំងក្នុងឃុំតាប៉ុន៦០គ្រួសារ និងឃុំអន្លង់វិល១៣គ្រួសារ ដោយការចូលរួមពីលោកស្រី វីរក្ស វិជ្ជនី អគ្គាធិការរង នៃក្រសួងមហាផ្ទៃ ជាប្រធានក្រុមការថ្នាក់ជាតិចុះជួយឃុំតាប៉ុន ស្រុកសង្កែ និងលោកស្រី សាត់ ធីតា, លោកស្រី នាគ ដាលីន តំណាងសប្បុរសជន ក្នុងនិងក្រៅប្រទេសព្រមទាំងប្រតិភូអមដំណើរមួយចំនួនផងដែរ។

លោកស្រី វីរក្ស វិជ្ជនី បានឲ្យដឹងថា ក្រោមការសម្របសម្រួលពីលោក លោក កុល វីរក្ស មកលោកបានចាត់តំណាងចូលរួមសហការជាមួយសប្បុរសជន ចុះចែកអំណោយដល់ជនក្រីក្រទាំង៧៣គ្រួសារ ដែលកំពុងមានជីវភាពជួបការលំបាកខ្លាំងប្រឈមនឹងបរិបទ ឆ្លងរីករាលដាលជំងឺកូវី១៩នៅឡើយ ពិសេសឆ្លងកូវីដប្រភេទថ្មី Delta ដែលឆាប់ឆ្លងរហ័សបំផុត។

លោកស្រី វីរក្ស វិជ្ជនី បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូល ដល់ថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់គិតគូជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាធំ ពិសេសកន្លងមកក៏ដូចជាបច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ អប់រំ ផ្សព្វផ្សាយ ពីការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដោយឲ្យប្រជាពលរដ្ឋគ្រប់រូប នាំគ្នាអនុវត្តតាមវិធានសុខាភិបាល៣កុំ ៣ការពារ រក្សាគម្លាត ពាក់ម៉ាស់ជាប្រចាំ
ពេលចេញទៅក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ អាល់កុល ជែល ឲ្យបានញឹកញាប់មុន និងក្រោយកាន់របស់អ្វីមួយ ហាមមិនឲ្យនៅជួបជុំប្រមូលផ្តុំគ្នាច្រើនឡើយ ពិសេសខណៈរដូវកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌនេះផងដែរ ។

លោកស្រីបានបន្តថា ដោយមើលឃើញជីវភាពរស់នៅប្រជាពលរដ្ឋជួបការលំបាក ក្រុមការងារចុះជួយមូលដ្ឋាន តែងតែបានអំពាវនាវដល់សប្បុរស់ជនទូទៅក្នុង និងក្រៅប្រទេសសហការគ្នាជួយប្រជាពលរដ្ឋយើងបណ្តើរៗ បានទៅតាមជាក់ស្តែងកាត់បន្ថយការលំបាកបានរយៈផងដែរ។ អំណោយដែលត្រូវបាន ចែកជូនទាំង៧៣គ្រួសារក្នុងឃុំទាំងពីរ នាថ្ងៃនេះ គឺមួយគ្រួសារៗ ទទួលបាន អង្ករ១ការ៉ុងតូច, មី១កេស, ត្រីខកំប៉ុង១យួ និងថវិកាមួយចំនួន។

ប្រជាពលរដ្ឋដែលបានទទួលអំណោយទាំង៧៣គ្រួសារ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ តែងតែយកចិត្តទុកដាក់ជួយពលរដ្ឋ ដែលជួបការលំបាករហូតមកគ្រប់កាលៈទេសៈរហូតមកមិនដែលខកខានឡើយ៕