(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៧៤នាក់, អ្នកជំងឺចំនួន៥៣៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៤នាក់។

គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៣,០៥៧នាក់, អ្នកជាសះស្បើយសរុបចំនួន១០៣,៩១៨នាក់, ស្លាប់សរុបចំនួន ២,៣៦០នាក់៕