(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតជូនដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ក្នុងការអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន, ក្រសួងទេសចរណ៍បានបន្តបង្ហាញវីដេអូ Spot ស្តីពីនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍។

ក្រសួងទេសចរណ៍ក៏បានចេញផ្សាយឯកសារ និង QR-Code សម្រាប់ចូលមើល និងទាញយកឯកសាររួចហើយពាក់ព័ន្ធនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍នេះផងដែរ។

សូមទស្សនាវីដេអូដូចខាងក្រោម៖