(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី បានចាត់ក្រុមការងារដោយនាំយកទេយ្យទានមួយចំនួនទៅប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន៨ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលមានលោក សាន វណ្ណេត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំត្រពាំងជោ និង លោក ពាង ផារត្ន័ អនុប្រធានក្រុមការងារដ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ឃុំរស្មីសាមគ្គី។

អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ទាំង២រូបនេះ គឺតំណាងឲ្យលោក លេង ផាលី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ទទួលបន្ទុក៤ឃុំ រួមមាន៖ ឃុំហោងសំណំ, ឃុំតាសាល, ឃុំរស្មីសាមគ្គី និងឃុំត្រពាំងជោ បាននាំអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ប្រគេនព្រះសង្ឃចំនួន៨វត្ត ក្នុងឃុំត្រពាំងជោ និងឃុំរស្មីសាមគ្គី ដែលក្នុងនោះមានវត្ត៖ ១៖ វត្តអង្គសំរិទ្ធី ២៖ វត្តសំរោងភ្នំតូច ៣៖ វត្តឧត្តមថ្មហោង ៤៖ វត្តសំពៅអណ្តែត ៥៖ វត្តឧត្តមគីរីមានជ័យ ៦៖ វត្តឧត្តគីរីព្រឹក្សារ ៧៖ វត្តគីរីរង្សី ឃុំរស្មីសាមគ្គី ៨៖ វត្តព្រះធម្មត្រ័យ និងបានប្រគេនបច្ច័យកសាងវត្តចំនួន២លានរៀល។

ឆ្លៀតក្នុងឱកាសនោះដែរ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ទាំង២រូប ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាលជួយខេត្តកំពង់ស្ពឺ និងបានចុះជួបគណៈចលនាភូមិចំនួន៣ភូមិ ភូមិពាមរស់ ភូមិព្រៃផ្តៅ ភូមិឈើទាល ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល ម៉ាស់១ប្រអប់(៥០ម៉ាស់) អាវនិងមួកគណបក្សប្រជាជន។

សូមជម្រាបជូនថា ក្នុងមួយវត្តៗក្រុមការងារលោក ហ៊ុន ម៉ានី បានប្រគេនសម្ភារៈមួយចំនួនដូចជា៖ អង្ករ២បាវ (១បាវស្មើ២៥គីឡូ), មីចំនួន២កេស, ទឹកសុទ្ធ២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ម៉ាស់១០ប្រអប់ស្មើ៥០០ម៉ាស់ និងថវិកាចំនួន២១ម៉ឺនរៀល ជូនលោកយាយជី លោកតាជី ចំនួន៧០នាក់ ក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល ក្រុមប្រឹក្សាឃុំ១០នាក់ ក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល សរុបថវិកាចំនួន១៦,៨០០,០០០រៀល (ដប់ប្រាំមួយលានប្រាំបីសែនរៀល)៕