(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីសម្រេចបន្ដអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ រយៈពេល៧ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ១៩ ប្រភេទដែលតា។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័ហ បានកំណត់ថា ត្រូវបន្ដផ្អាកជាបណ្ដោះអាសន្នសកម្មភាពធ្វើចរាចរណ៍ ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ដ្រទូទាំងខេត្ត ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ ជាកំហិត លើកលែងតែចំពោះករណី ដូចមានកំណត់ក្នុងប្រការ២។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖