(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកំណត់យកថ្ងៃ៤ ខែមេសា ឬថ្ងៃមុនចូលឆ្នាំថ្មី ដើម្បីរៀបចំការជួបជុំមួយក្រុមកីឡាករ កីឡាការិនីខ្មែរជារៀងរាល់ឆ្នាំ។ សម្តេចតេជោ បានសម្តែងអារម្មណ៍សប្បាយរីករាយខ្លាំង បែលបានជួបជុំជាមួយ កីឡាករ កីឡាការិនី កាលពីម្សិលមិញ ដោយមានការរាំកម្សាន្ត និង ការបរិភោគអាហាររួមគ្នា ដែលមិនធ្លាប់មានពីមុនមក។

សម្តេចមានប្រសាសន៍ថា «ម្សិលមិញ ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានទៅរាំជាមួយ កីឡាករ កីឡាការិនី និងបានថតសែលហ្វីជាមួយគ្នា។ ដូចនេះ ខ្ញុំកំណត់ថា មួយឆ្នាំ នឹងមានការជួបជុំ​ជាមួយក្រុម​កីឡាករ កីឡាការិនីម្តង គឺធ្វើរៀងរាល់ថ្ងៃទី០៤ ខែមេសា ឬមុនចូលឆ្នាំខ្មែរ»

សម្តេចតេជោ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលថ្មី នៃសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ៕

Advertising