(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ពាក់នឹងករណីប្រេីប្រាស់ ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។

ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៨នាក់ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧៖៣០នាទី នៅត្រង់ចំណុចក្នុងរោងចិញ្ចឹមទា ផ្លូវលំ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់និងករណីប្រេីប្រាស់ និងជួញដូរគ្រឿងញៀនហេីយកាន់កាប់អាវុធខុសច្បាប់។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់ ដែលឃាត់ខ្លួនបានរួមមាន៖

*ទី១៖ ឈ្មោះ គា រ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនចញ្ចឹមទា ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ អឿន រ៉េត ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ ឈឹម ដារ៉ា ហៅម៉ាប់ ហៅតឿ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី៤៖ ឈ្មោះ ចែម សីហា ហៅវេហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី៥៖ ឈ្មោះ សុទ្ធ សំនៀងភីលីត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី៦៖ ឈ្មោះ ឡុង សុភន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដាំត្រគួន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី៧៖ ឈ្មោះ ភឿន សុខលុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ
និងទី៨៖ ឈ្មោះ ខ្លឹង ដែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យក មានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់ថង់តូច, ដាវកែច្នៃ ចំនួន០១ដើម (ប្រវែង៥៦សង់ទីម៉ែត្រ), កាំភ្លើងជ័រខ្លី ពណ៌ខ្មៅ ១ដើម, ម៉ូតូម៉ាក ស្មាត១គ្រឿង, ទូរស័ព្ទម៉ាក VIVO ពណ៌ផ្ទៃមេឃ១គ្រឿង, កាបូបស្ពាយ២ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទុយោសម្រាប់ចូកថ្នាំញៀន១, សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ស្លាកលេខម៉ូតូ ភ្នំពេញ 1L-6396 ចំនួន០១សន្លឹង។

សមត្ថកិច្ចបានបន្តថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន បានចុះល្បាតឃេីញជនស្ស័យកំពុងប្រេីប្រាស់ថ្នាំញៀនក៏បានបង្រាបជាក់ស្ដែង ហេីយឆែកឆេររកឃេីញថ្នាំញៀននិងដាវកែច្នៃ កាំភ្លេីង ទេីបសមត្ថកិច្ចសម្រេចនាំខ្លួនពួកគេរួម និងវត្ថុតាងខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់៕