(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការរកឃើញ និងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងកាស៊ីណូ «ដឹសេនជូរី» ដែលអាជ្ញាធរបានដាក់ទីតាំងនេះជាកន្លែងចត្តាឡីស័ក កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានជាសះស្បើយ។

ការចេញប្រកាសព័ត៌មានខាងលើនេះ ក្រោយពីមានបុគ្គលិកស្រីមួយចំនួន ដែលបម្រើការងារនៅក្នុងកាស៊ីណូមួយនេះ បានឡាយតាមបណ្តាញសង្គមហ្វេសបុក ដោយបង្ហាញពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធរ និងក្រុមគ្រូពេទ្យ ទៅការព្យាបាលអ្នកជំងឺនៅទីនោះ។

ក្រោយទទួលបានព័ត៌មានខាងលើនេះ អាជ្ញាធរខេត្ត និងសមត្ថកិច្ច បានចុះទៅសួរនាំ ហើយអះអាងថា អ្នកជំងឺទាំងអស់ត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ ជាមួយគ្នានេះ បុគ្គលិកស្រីទាំងនោះ នឹងធ្វើការឡាយឡើងវិញបកស្រាយចំពោះការយល់ច្រឡំមកលើអាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យឡើងវិញផងដែរ៕

ខាងក្រោមនេះជាខ្លឹមសារលំអិតរបស់រដ្ឋបាលខេត្តព្រះសីហនុ៖