(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យបញ្ចប់មុខងារ និង តែងតាំងមន្រ្តីរាជរដ្ឋាភិបាលចំនួន២៨រូប។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។

ក្នុងចំនោម២៨រូប គឺមានការបញ្ចប់មុខងារ ចំនួន៣ រូប មានដូចជា លោក គាត ឈន់ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និងលោក អ៊ឹម ឈុនលឹមទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ចំនែកមន្រ្តីរាជការ ដែលត្រូវតែង តាំងថ្មីមានចំនួន ២៥ រូប៕

សូមអាន ខ្លឹមសារព្រះរាជក្រឹត្យទាំងស្រុង ដូចតទៅ៖