(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,១០៩,២០៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦២,៨០៥នាក់ ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២១៥,១០៤នាក់ (ស្លាប់ ១៤១,៩៣៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៥៤៩,៩៦៦នាក់ (ស្លាប់ ៣៨,២៩៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២៤៥,៦៩៥នាក់ (ស្លាប់ ២៦,៣៣៥នាក់)
* ថៃ ឆ្លងចំនួន ១,៦០៣,៤៧៥នាក់ (ស្លាប់ ១៦,៧២៧នាក់)
* វៀតណាម ឆ្លងចំនួន ៧៩០,៧៥៥នាក់ (ស្លាប់ ១៩,៣០១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៦៤,០៧៦នាក់ (ស្លាប់ ១៧,៧៣៥នាក់)
* កម្ពុជា ឆ្លងចំនួន ១១២,៦៥១នាក់ (ស្លាប់ ២,៣១៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩៦,៥២១នាក់ (ស្លាប់ ៩៥នាក់)
* ទ្បាវ ឆ្លងចំនួន ២៣,៨៤៦នាក់ (ស្លាប់ ១៨នាក់)
* ព្រុយណេ ឆ្លងចំនួន ៧,១១៦នាក់ (ស្លាប់ ៤២នាក់)៕