(ភ្នំពេញ)៖ កម្លាំងសណ្ដាប់ធ្នាប់ និងមន្ត្រីទាំងអស់ របស់រដ្ឋបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានទទួលអំណោយជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ ដើម្បីដោះស្រាយតាមតម្រូវការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ។

ឆ្លៀតក្នុងឱកាសនេះ លោក ឯក ឃុនដឿន បានណែនាំបន្ថែមទៀត ឱ្យកម្លាំង និងមន្ត្រីទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ច បម្រើជូនប្រជាពលរដ្ឋ ពិសេសការបន្តចលនាអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការ «៣កុំ ៣ការពារ» ដើម្បីចៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រៅពីលោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានឧបត្ថម្ភដល់កម្លាំង និងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ ក្នុងម្នាក់ៗ ថវិកាចំនួន៥ម៉ឺនរៀល, អង្ករ ២៥គីឡូក្រាម , ទឹកក្រូច និង សាប៊ូ ដុំ សម្រាប់ដោះស្រាយ និងប្រើប្រាស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ៕