(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចដាក់ឱ្យដំណើរការ កម្មវិធីបណ្ណាល័យឌីជីថល D-Library App (ជំនាន់ទី១) របស់ក្រសួង សម្រាប់បំរើដល់ ផលប្រយោជន៍សម្រាប់សិក្សាស្រាវជ្រាវ ជាពិសេសសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ អាចចូលអាន និងសិក្សាដោយឥតគិតថ្លៃ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា កម្មវិធីបណ្ណាល័យឌីជីថល D-Library App (ជំនាន់ទី១) មានឯកសារសំខាន់ៗជាច្រើនដូចជា៖ ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច កសិកម្មប្រវត្តិសាស្ត្រ ភូមិសាស្ត្រ នីតិសាស្រ្ត ច្បាប់ រាជកិច្ច គោលនយោបាយ វប្បធម៌សិល្បៈ សន្ទស្សន៍អន្តរជាតិ (Index) និងឯកសារដទៃទៀត ដែលមានផលប្រយោជន៍សម្រាប់សិក្សាស្រាវជ្រាវ ជាពិសេសសម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ អាចចូលអាន និងសិក្សាដោយឥតគិតថ្លៃ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សិស្សានុសិស្សអាចទាញយកកម្មវិធីនេះដោយចូលទៅកាន់ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ហើយស្វែង រកពាក្យ «D-Library» រួចទាញយក និងដំឡើងកម្មវិធី D-Library នេះក្នុងទូរសព្ទដៃ ឬTablet ជាការស្រេច៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖