(ភ្នំពេញ)៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមេសានេះ បានថ្លែងប្រាប់អង្គភាព Fresh News ថា លោក ទួន សុជាតិ ដែលគេស្គាល់ថា ជាថៅកៅហាងកាត់សក់ យីហោខ្មែរអង្គរ​នោះ នៅព្រឹកនេះ បានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​សំណុំរឿងអាស្រូវស្នេហា របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ការកោះហៅឲ្យថៅកែហាងកាត់សក់ខ្មែរអង្គរ នៅព្រឹកថ្ងៃទី៥ ខែមេសានេះ ក្នុងនាមជាសាក្សី ៕

Advertising