(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,០៥២,០៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦២,០៨៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២១៣,៤១៤នាក់ (ស្លាប់ ១៤១,៨២៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៥៣៥,៧៣២នាក់ (ស្លាប់ ៣៨,១៦៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២៣២,៩៦០នាក់ (ស្លាប់ ២៦,១៤៣នាក់)
* ថៃ ឆ្លងចំនួន ១,៥៩១,៨២៩នាក់ (ស្លាប់ ១៦,៦២០នាក់)
* វៀតណាម ឆ្លងចំនួន ៧៧៩,៣៩៨នាក់ (ស្លាប់ ១៩,០៩៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៦២,៦០៨នាក់ (ស្លាប់ ១៧,៦៨២នាក់)
* កម្ពុជា ឆ្លងចំនួន ១១១,៦៧៣នាក់ (ស្លាប់ ២,៣០២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩៤,០៤៣នាក់ (ស្លាប់ ៩៣នាក់)
* ទ្បាវ ឆ្លងចំនួន ២៣,៤៨៨នាក់ (ស្លាប់ ១៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៦,៩៥០នាក់ (ស្លាប់ ៤០នាក់)៕