Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តកំពត នាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភជូនវរៈ៦០១

04-04-2016 19:56

(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ជូននគរបាលនៅវរៈលេខ៦០១ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

អំណោយដែលលោកឧត្តមសេនីយ៍ស្នងការ បានយកទៅប្រគល់ជូននគរបាលនៅវរៈ៦០១ខាងលើនេះ រួមមានអង្ករ១តោន ស្រាបៀរCambodiaចំនួន៥០កេះ ទឹកក្រូច១០កេះ។ លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថា តាងនាមលោកស្នងការនគរបាលខេត្តកំពត សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលបានគិតគូ និងជួយឧបត្ថម្ភជូនដល់កងកម្លាំងនគរបាលជាតិ ក្នុងនោះមានទាំងនគរបាល ខេត្តកំពតផងដែរ។

នៅក្នុងឱកាសនោះ លោកស្នងការបានដាក់ផែនការដល់កងកម្លាំង ត្រូវបង្កើនសកម្មភាព និងការចុះល្បាតជាប្រចាំសម្រាប់ការពារសន្តិសុខជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ ជាពិសេសបទល្មើសនានា៕