(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ទៅចែកជូនមណ្ឌលកុមារកំព្រា «វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់» នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អំណោយរបបស់លោក ស សុខា ដែលនាំយកទៅចែកជូនដល់មណ្ឌលកុមារកំព្រា «វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់» រួមមាន៖ ថវិកា ៥០០ដុល្លារ, អង្ករ ៣០ការ៉ុង ស្មើ១,៥០០គីឡូក្រាម, ទឹកបរិសុទ្ធ ចំនួន១០០យួរ, ទឹកដោះគោក្រហម៥០ដុំ, ទឹកដោះគោលែតតាសយ៦០ដុំ, មី២០កេសធំ

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ស សុខា និងលោកស្រីដោយក្តីនឹករលឹកជូនចំពោះកុមារកំព្រាទាំង១៥១នាក់ រួមទាំងម៉ែដោះ និងសូមឱ្យប្រជាពលរដ្ឋួទាំងអស់ ត្រូវប្រកាន់នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់នៃការរីករាតត្បាតជំងឺកូវីដ១៩៕