(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយកីឡាករ-កីឡាការិនីរបស់កម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅល្ងាចថ្ងៃទី៤ ខែមេសានេះ បានឧបត្ថម្ភថវិកាជូនកីឡាករ-កីឡាការិនីចំនួន៣៤០០នាក់ ដោយម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។

ក្នុងឱកាសពិធីជប់លៀងនោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យក្រុមកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំ ប្រឹងប្រែងស្វែងកិត្តិយសជូនជាតិ នៅពេលចូលរួមប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២៣។

សម្តេចតេជោ បានយកថ្ងៃនៃការជួបជុំនេះ គឺចំថ្ងៃចន្ទ មិនបានពាក់ព័ន្ធការរំខាន នៃការប្រកួតកីឡាអ្វីនោះទេ រាប់ទាំងការប្រកួតប្រដាល់ និងបាល់ទាត់ផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានស្នើសុំឲ្យកីឡាករ-កីឡាការិនី បើកពិសារស្រាវស្រវឹង សូមកុំឲ្យបើកបរខ្លួន ដោយខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

Advertising