(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល មានរៀបចំពិធីសំណេះសំណាល ជាមួយនិស្សិតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលទទួលជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង ខ្សែវីដេអូខ្លីក្នុងចំណោមនិស្សិតប្រើប្រាស់ ភាសាបារាំងក្នុងតំបន់ Asie-Pacifique ឆ្នាំ២០១៦។

ពិធីនេះដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសកម្ពុជា លោក Alex Brayle តំណាង AUF ប្រចាំនៅប្រទេសកម្ពុជា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ប្រមាណ៥០រូប។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា លោកពិតជា មានមោទនភាពណាស់ និងសូមកោតសរសើរដោយស្មោះ ដល់និស្សិតកម្ពុជាយើង ដែលដណ្តើមបានជ័យ លាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងខ្សែវីដេអូខ្លី ជាមួយនិស្សិតនៃសាកល វិទ្យាល័យនានាមកពី បណ្តាប្រទេសដែលជា សមាជិកទីភ្នាក់ងារសាកលវិទ្យាល័យ នៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង (AUF) នៅក្នុងតំបន់ Asie Pacifique។

លោករដ្ឋមន្រ្តីបានបន្តថា នេះជាលើកទី២ហើយ ដែលនិស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល យើងទទួលបានចំណាត់លេខ១ ក្នុងការប្រកួតប្រជែងនេះ។ ពានរង្វាន់ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយស និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន របស់ជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកិត្តិយស និងកេរ្តិ៍ឈ្មោះផងដែរ សម្រាប់សាកលវិទ្យាល័យវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ក៏ដូចសម្រាប់ប្រទេស កម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីបាន ថ្លែងអំណរគុណដោយស្មោះ ចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ របស់សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ជាពិសេសស្ថានទូតបារាំង ដែលបានជួយ និងបន្តជួយគាំទ្រសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ក្នុងការអភិវឌ្ឍន៍ និងលើកម្ពស់គុណភាព ក្នុងការបណ្តុះបណ្តាលវិស័យសុខាភិបាល។

សូមជម្រាបជូនថា Clip ក្រោមចំណងជើងថា៖ «Le français, c'est bon pour la santé» ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត CONCOURS DE VIDEO "ÉTUDIANTS FRANCOPHONES សម្រាប់និស្សិតតាមសាកលវិទ្យាល័យ ប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច ដែលរៀបចំដោយទីភ្នាក់ងារ ឧត្តមក្រុមប្រឹក្សាភាសាបារាំង (AUF)។

ការប្រកួតប្រជែងនេះមានចំនួន៧ក្រុម ដែលមកពីប្រទេសកម្ពុជា ឡាវ និង វៀតណាម។ ស្នាដៃនេះ ត្រូវបានរៀបចំដោយនិស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន៤រូប ដែលមាននិស្សិត អាន រ៉ស់ម៉ាន, និស្សិត ហុងឈាង បរិញ្ញា, និស្សិត សេង សុផានិត និង និស្សិត យុទ្ធ មុន្នីនិតា។ ពួកគេទាំង៤រូបនេះ គឺជានិស្សិតឆ្នាំទី៥ និង រៀននៅក្នុងកម្មវិធីអន្តរជាតិ នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត៕

Clip ចំណាត់ថ្នាក់លេខ១ ការប្រកួត CONCOURS DE VIDEO AUF 2016

នេះគឺជា Clip ក្រោមចំណងជើងថា៖ "Le français, c'est bon pour la santé" ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត CONCOURS DE VIDEO "ÉTUDIANTS FRANCOPHONES : MOTEUR... ACTION !"- 2è ÉDITION 2015 សម្រាប់និស្សិតតាមសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច ដែលរៀបចំដោយទីភ្នាក់ងារឧត្តមក្រុមប្រឹក្សាភាសាបារាំង (AUF)។ស្នាដៃនេះ ត្រូវបានរៀបចំដោយនិស្សិត ស.វ.ស ចំនួន ៤រូប ដែលមាននិស្សិត អាន រ៉ស់ម៉ាន និស្សិត ហុងឈាង បរិញ្ញា និស្សិត សេង សុផានិត និង និស្សិត យុទ្ធ មុន្នីនិតា។ គាត់ទាំង៤រូបនេះគឺជានិស្សិតឆ្នាំទី៥ និង រៀននៅក្នុងកម្មវិធីអន្តរជាតិ នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត។ #UHS #Media #PublicRelation #AUF-------------+ Website: http://www.uhs.edu.kh/ + Social Media: https://www.facebook.com/uhs.edu.kh+ Youtube: https://www.youtube.com/UHSEduKh

Posted by University of Health Sciences on Thursday, March 24, 2016

Advertising