Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព ពិធីសម្ពោធ «អគាររដ្ឋបាលថ្មី» របស់សាលារាជធានីភ្នំពេញ​ នៅព្រឹកស្អែក

04-04-2016 15:54

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។

នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ក៏មានពិធីក្រុងពាលី ឡើងអគាររដ្ឋបាលថ្មី ដែលទើបសាងសង់រួច តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី អ្នកថែរក្សាភូមិករ និងបារមីវត្ថុសក្ត័សិទ្ធិទាំងឡាយ សុំឲ្យជួយបីបាច់ថែរក្សា មន្ត្រីរាជធាការ ប្រជាពលរដ្ឋ អាជ្ញាធរ កងកំលាំងសមត្ថកិច្ចគ្រប់ ផ្នែកឲ្យជួបតែសេចក្តីសុខ។ ពិធីក្រុងពាលីនេះមានការចូលរួមពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សា រាជធានីភ្នំពេញ និងមន្រ្តីរាជការជាច្រើនរូបទៀត។

អគាររដ្ឋបាលសាលារាជធានីភ្នំពេញថ្មីនេះ សាងសង់រួចរាល់ជាស្ថាពរ ដោយចំណាយជាងមួយឆ្នាំ និងសាងសង់ឡើង មានកំពស់ ១២ជាន់ និងមាន ការបំពាក់សំភារៈ ការិយាល័យគ្រប់គ្រាន់, ហេដ្ឋារចនាសម្ពន្ធ័ ក្រៅអគារ ពិសេសគឺចំណតរថយន្តក្រោមដី របស់សាលារាជធានីភ្នំពេញមួយទៀត  ដែលអាចឲ្យរថយន្ត ចូលចតបាន ជាង២០០គ្រឿង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងមិនប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ចំណតរថយន្តនេះ ចំណាយពេលសាងសង់ជាងមួយឆ្នាំ៕