Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មាតាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ បាននាំនូវគ្រឿងសក្ការៈបូជា និងបច្ច័យប្រគេនដល់ព្រះសង្ឃ នៅស្រុកកំណើត

04-04-2016 15:08

(ភ្នំពេញ)៖ មហាឧបាសិកាប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ បាននាំនូវគ្រឿងសក្ការៈមានទានធូបសំភារៈបរិក្ខា ផ្កាភ្ញី ភេសជ្ជៈ ផ្លែឈើ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធមហាបាសក លីន គ្រី ជាបិតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងញាតិការទាំង៧សន្តាន ដែលបានទទួលមរណភាពនាពេលកន្លងមក។

ពិធីបែបព្រះពុទ្ធសាសនានេះ បានប្រារព្ធឡើងនៅគេហដ្ឋានកំណើតរបស់សម្តេច ស្ថិតក្នុងភូមិពីរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីព្រះសង្ឃសូត្រមន្ត ប្រោសព្រហ្ម និងបង្សុកូលរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងក្រុមគ្រួសារទាំងអស់បានផ្តល់អំណោយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជិតឆ្ងាយរបស់សម្តេចផងដែរ៕